ព័ត៌មានជាតិ

មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ធ្វើការពិនិត្យទំនិញខូចគុណភាពចម្រុះនៅផ្សារបឹងឈូកឃើញប្រមាណជាង៨០គីឡូក្រាម!

បាត់ដំបងៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅផ្សារបឹងឈូក និងតាមបណ្តាផ្ទះល្វែងជុំវិញផ្សារ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាលទ្ធផលគឺបានរកឃើញទំនិញខូចគុណភាពចម្រុះប្រមាណជាង៨០គីឡូក្រាម៕

មតិយោបល់