ភ្នំពេញៈ ម៉ូតូស៊េរីឆ្នាំ ២០១៧ ថ្មីស្រឡាងមួយគ្រឿង ត្រូវបានគេប្រទះឃើញផ្តួលទុកចោល ខណៈដែលក្រុមជនសង្ស័យចំនួន២នាក់ជិះធ្វើសកម្មភាពឆក់កាបូបពីជនបរទេសមិនបានសម្រេច និងព្យាយាមជិះរត់គេខ្លួនហើយដួលនោះ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុចស្តុបបូកគោ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ម៉ូតូដែលក្រុមជនសង្ស័យរត់ចោលនេះគឺម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GI-7950 ថ្មីសន្លាងមួយគ្រឿង។
មុនពេលកើតហេតុ គេបានឃើញក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងខាងលើ ឌុបគ្នាធ្វើសកម្មភាពឆក់កាបូបពីជនបរទេសដែលកំពុងតែធ្វើតំណើតាមម៉ូតូរម៉កកង់បីមួយគ្រឿងមិនបានសម្រេច តាមបណ្តោយផ្លូវព្រះមុនីវង្ស ក៏ដួល និងនាំគ្នារត់ចោលគេចខ្លូនអស់ និងបន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ ហើយក៏ត្រូវកម្លាំងនគគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅនោះអូសយកមមកទុកលើចិញ្ចើមផ្លូវតែម្តង។
ក្រោយពេលកើតហេតុ ជនបរទេសរងគ្រោះបាននាំគ្នាបន្តដំណើរទៅទៀតបាត់អស់។ ចំណែកឯម៉ូតូស៊េរីឆ្នាំ ២០១៧ មួយគ្រឿងនោះ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញផងដែរ៕
មតិយោបល់