ព័ត៌មានជាតិ

ព្រះគ្រូ ហោរា អគ្គីនេត្រ! សមត្ថកិច្ចបញ្ជូនទៅក្រសួងមហាផ្ទៃ រង់ចាំបន្តនីតិវិធីនៅព្រឹកស្អែក

ភ្នំពេញ: ក្រោយពីសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះទៅមន្ទីរប្រឆាំងគ្រឿងញៀនវិញហើយ ដោយរង់ចាំបន្តនីតិវិធីនាព្រឹកស្អែក។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។

មហាជនកំពុងរង់ចាំមើលថា តើព្រះគ្រូ ហោរា អគ្គីនេត្រ ដែលមានវេទមន្ត និងមន្តអាគម កាប់មិនមុតដុតមិនឆេះរូបនេះ អាចជ្រែកគុកបានដែរឬទេ?

មតិយោបល់