ភ្នំពេញៈ គូស្នេហាសង្សារវ័យក្មេងមួយគូចិត្តឆេវឆាវខ្វះការអត់ធ្មត់ ខ្វះការយល់យោគអធ្យាស្រ័យឲ្យគ្នា ក្រោយពីការផឹកស៊ីស្រវឹង ជិះម៉ូតូឌុបបណ្តើរគ្នា ទាស់សម្តីគ្នាបណ្តើរ រហូតដល់ខាងប្រុសទប់អារម្មណ៍មិនបាន បានចុះវាយមួយប្រ៉ាវបណ្តាលឲ្យខ្ទេចម៉ូតូកូនទាមួយគ្រឿង។
ហេតុការណ៍ខាងលើរនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គូស្នេហាវ័យក្មេងខាងលើខណៈដែលកំពុងឈ្លោះគ្នាក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នាំទៅសាកសួរទាំង២នាក់និងឲ្យនិយាយដោះស្រាយគ្នាដោយសន្តិវិធី។
គូស្នេហ៍សង្សារមួយគូខាងលើមិនត្រូវបានប្រាប់បង្ហាញឲ្យស្គាល់ឈ្មោះឡើយ។
ក្រោយកើតហេតុភាគីខាងស្រី មិនប្តឹងផ្តល់អ្វីឡើយក្រៅពី សុំឲ្យភាគីគូស្នេហ៍ ធ្វើយ៉ាងណាជួសជុលម៉ូតូកូនទាឡើងវិញ ក្រោយពីខាងប្រុស ទប់អារម្មណ៍មិនបានក៏បានប្រើកណ្តាប់ដៃដែក វាយបំបែកខោអាវ ក្បាលកុងទ័រ ។
តាមប្រភពពីក្រុមគ្រួសារ បានប្រាប់ទាំងលាក់លៀមថា គូស្នេហ៍ខាងលើ ទាស់ពាក្យសម្តីនឹងគ្នាតាំងពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ ដោយខាងស្រីខឹងខាងប្រុសមិនបាបឌុបជូនទៅលេងទៅស្រុកកំណើត លុះរហូតមកដល់ រសៀលថ្ងៃទី២៩ ខែកញ្ញានេះ អ្នកទាំង២ហូបបាយជុំគ្នា ផឹកស៊ីពេលថ្ងៃត្រង់ លុះរហូតដល់ល្ងាច ជិះម៉ូតូឌុបគ្នា ចេញពីភូមិព្រៃល្ងរ សង្កាត់ចោមចៅ កន្លែងដែលខាងស្រីស្នាក់នៅ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត ដោយជិះម៉ូតូបណ្តើរ ខាងស្រីនិយាយទូរសព្ទបណ្តើរ ជាមួយអ្នកផ្សេង ទើបខាងប្រុស សាកសួរ តើភាគីម្ខាងទៀតជាអ្នកណា ខាងស្រីមិនឆ្លើយ ក៏កើតជាទំនាស់សម្តី ជិះណ្តើររហូតដល់ ភូមិព្រៃជីសាក់ ឈប់ចតម៉ូតូ ឈ្លោះគ្នា ខាងប្រុសប្រើកណ្តាប់ដៃ វាយបែកបាក់ខ្ទេចម៉ូតូ ទើបបង្កឲ្យភ្ញាក់ផ្អើល ដល់សម្ថិតកិច្ចឃាត់ហៅចូលប៉ុស្តិ៍សួរនាំតែម្តង។
ក្រោយពីការសួរនាំនៅប៉ុស្តិ៍ប៉ូលិសរួចខាងស្រី មិនបានប្តឹងផ្តល់អ្វីនោះឡើយ សូមតែម្យ៉ាង ជួសជុលម៉ូតូឲ្យវិញតែប៉ុណ្ណោះរីឯខាងប្រុសក៏សុខចិត្តជួសជុល ម៉ូតូឲ្យខាងស្រីវិញ ដោយអស់ថ្លៃប៉ុន្មានក៏ដោយ ក៏សុខចិត្តដែរ ធ្វើមិចបើរបងខុសទៅហើយ៕
មតិយោបល់