ព័ត៌មានជាតិ

សាហាវខ្លាំងណាស់! ក្មេងប្រុសម្នាក់ត្រូវឃាតក មួល.កញាត់ការ៉ុងទម្លាក់ក្នុងទឹកស្រះបំបាត់ភស្តុតាង

ស្ទឹងត្រែងៈ លោកវរសេនីយ៍ទោ ជឹមអេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់Post Newsថា មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងចំពោះក្មេងប្រុសម្នាក់ ដែលត្រូវឃាតករធ្វើសកម្មភាពមួល.កសម្លាប់រួចញាត់ចូលក្នុងការ៉ុងយកមកទម្លាក់ចោលក្នុងទឹកស្រះ។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទួលដែង ភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សពក្មេងប្រុសខាងលើនេះ មានឈ្មោះ ម៉ៅ តយ ភេទប្រុស អាយុ៤ឆ្នាំ ដោយមានឪពុកឈ្មោះ វិសន ម៉ៅ អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះ ចាន់ លី រស់នៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពពីឪពុកជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបាត់កូន រួចក៏ប្រាប់អ្នកជិតខាងឲ្យជួយដើររកមើល តែមិនឃើញហើយក៏ទាន់រាយការណ៍ប្រាប់សមត្ថកិច្ចដែរ លុះដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ទើបមានអ្នករស់នៅជិតខាង បានឃើញការ៉ុងសពកូនរបស់គាត់នៅក្នុងស្រះទឹក ក៏នាំគ្នាស្រង់យកដាក់មកផ្ទះតែម្តង។

បច្ចុប្បន្នករណីឃាតកម្មដ៏សាហាវនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់