ភ្នំពេញៈ សេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីពាក់មួកសុវត្ថិភាព៖
១. ទាំងអ្នកបើកបរទាំងអ្នកជិះពីខាងក្រោយ គឺត្រូវតែពាក់ពួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា និងគ្រប់ពេលវេលា ទាំងពេលយប់ និងថ្ងៃ
២. បើមិនពាក់មួកសុវត្ថិភាព នគរបាលចរាចរណ៍ និងធ្វើការឃាត់មិនឲ្យបន្តណើរទៅមុខទៀតឡើយ រហូតទាល់តែរកមួកសុវត្ថិភាពមកពាក់ ហើយក្នុងរយ:ពេលមួយខែ នៃការចុះធ្វើការផ្សព្វផ្សាយ អប់រំនេះ គឺមិនមានការផាកពិន័យឡើយ (ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩)។
ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមបងប្អូនប្រជាលរដ្ឋទាំងអស់ ចូលរួមគោរពចរាចរណ៍អោយបានគ្រប់ៗគ្នា៕
មតិយោបល់