ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមកប្ខពួក៤នាក់ សមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូនិងគ្រឿងអលង្ការបានសម្រេច

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូនិងគ្រឿងអលង្ការជនរងគ្រោះបានសម្រេចហើយគេចខ្លួនតែនៅតែមិនរួចខ្លួនព្រោះអាយក្លោតក្នុងទូរសព្ទ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវរថភ្លើង បន្ទប់ជួលលេខ១២២ ភូមិ៩សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១ឈ្មោះវ៉ា សំអូន ហៅអូន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២២ ផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(សមត្ថកិច្ចឃាត់ខ្លួន)ទី២ឈ្មោះ ចំរើន ភេទប្រុស អាយុប្រហែល៣៩ឆ្នាំ មុខរបរ មិនប្រាកដ(គេចខ្លួន)ទី៣ឈ្មោះ ជំ រឿន ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មុខរបរមិនប្រាកដ(គេចខ្លួន)ទី៤ឈ្មោះ កា យួន ភេទស្រី ជាប្រពន្ធឈ្មោះ ចំ រើន គេចខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ យឿន ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះគ្មានលេខ ភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគឺនៅថ្ងៃទី៨ខែតុលាឆ្នាំ២១៧នៅម៉ោងប្រហែល៨និង៣០នាទីព្រឹកជនរងគ្រោះបានជួបជាមួយបក្ខពួកជនសង្ស័យចំនួន៤នាក់តាមរយៈការហៅទូរសព្ទរបស់ឈ្មោះវ៉ា សំអូនដែលធ្លាប់ស្គាល់គ្នាតាមរយៈមិត្តភក្តិមកផឹកស៊ីនៅចំណុចផ្ទះកើតហេតុ ក្រោយមកជនរងគ្រោះបានមកដល់ដោយជិះម៉ូតូម៉ាកហុងដា ស៊ូមើអិច ពណ៌ក្រហមលាយ ស ពាក់ស្លាកលេខ ភ្នំពេញ1LG-2613មកជាមួយផង ភ្លាមនោះជនសង្ស័យឈ្មោះចំរើនបានដើរទៅទិញស្រាកន្លះកេះយកមកផឹកដោយចែកគ្នាម្នាក់មួយកំប៉ុងលុះដល់កំប៉ុងទី២ជនរងគ្រោះបានក្រោកឡើងចូលបន្ទប់ទឹកខណៈដែលជនរងគ្រោះនៅក្នុងបន្ទប់ទឹកនោះជនសង្ស័យឈ្មោះចំរើនបានឱកាសគាស់កំប៉ុងទី២របស់ជនរងគ្រោះហើយដាក់ថ្នាំចូល(មិនស្គាល់ប្រភេទថ្នាំ)ពេលជនរងគ្រោះចេញពីបន្ទប់ទឹកបន្តផឹកបានប្រហែលកន្លះកំប៉ុងជនរងគ្រោះដេកនិងបាត់បង់ស្មារតីនៅកន្លែងផឹកស៊ីពេលនោះជនសង្ស័យទាំង៤នាក់បានឱកាសធ្វើសកម្មភាពលួចម៉ួតូមួយគ្រឿង,ខ្សែកមួយខ្សែ,ខ្សែដៃមួយខ្សែនិងចិញ្ចៀនមួយវង់ ជារបស់ជនរងគ្រោះខាងលើហើយនាំគ្នាគេខ្លួនបាត់អស់។

លុដល់ម៉ោង៩ព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧ដោយមានពាក្យបណ្តឹងពីជនរងគ្រោះប្តឹងនៅប៉ុស្តិ៍បឹងកក់២ហើយដោយទូរសព្ទម៉ាកiPhone 5Sពណ៌មាសរបស់ជនរងគ្រោះមានប្រព័ន្ធអាយក្លោតផងនោះ ពេលនោះជនរងគ្រោះសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ប៉ុស្តិ៍បឹងកក់២ចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់