ព័ត៌មានជាតិ

ថៅកែឡានដឹកដី ដឹកខ្សាច់ ដកកាំភ្លើងគំរាមពលរដ្ឋដែលឃាំងឡានដឹកដី គ្រាន់តែសំណូមពរឲ្យធ្វើផ្លូវឲ្យស្រួលជិះ

កណ្តាលៈ មានការភ្ញាក់ផ្អើលទាំងព្រឹកនៅខាងក្រោយសាលាបឋមសិក្សាគគីរ ខណៈដែលពលរដ្ឋឃាត់ឡានសំណូមពរឲ្យក្រុមឡានដឹកដី ដឹកថ្ម ធ្វើផ្លូវឲ្យពួកគាត់ស្រួលធ្វើដំណើរទៅផ្សារ ទៅធ្វើបុណ្យ និងជាពិសេសងាយស្រួលអោយកុមារ៉ា កុមារី ជិះកង់ និងដើរទៅសាលាស្រួល ស្រាប់តែពលរដ្ឋកំពុងនិយាយជាមួយក្រុមឡានដឹកដី ដឹកខ្សាច់ ស្រាប់តែមានបុរសម្នាក់បើកឡានមកហើយចុះពីលើឡានបានស្រែកក្តែងៗថា អាណាឃាត់ឡានមិនអោយទៅ រួចហើយបានបើកទ្វារឡានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកភ្ជង់និងចង្អុលពលរដ្ឋដែលកំពុងឃាត់ឡានធ្វើអោយពួកគាត់ភយ័ស្លន់ស្លោរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវលំ ក្រោយសាលាបឋមសិក្សាគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមបងប្រុសឈ្មោះស៊ុន គឹមសេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយបានប្រាប់អោយដឹងថា នៅពេលព្រឹកប្រហែលជាម៉ោង៧ គាត់បានឃាត់ឡានលើកទី១ដោយមូលហេតុផ្លូវពិបាកជិះពេក គាត់បានប្រាប់ក្រុមអ្នកបើកឡានអោយផ្អាកដឹកសិនទៅហើយអោយឈូសផ្លូវ ចាក់ថ្ម ចាក់ដី អោយស្រួលជិះកុំអោយរអិលដោយសារផ្លូវអត់ទាន់ស្ងួតស្រួលជិះ បើនៅតែដឹកទៀតគឺកាន់តែខ្ទេចហើយជិះអតកើតទេ រួចគាត់បានធ្វើដំណើរទៅផ្សារ ស្រាប់តែម៉ោង៩និង៣០នាទី គាត់បានវិលមកពីផ្សារវិញក៍នៅតែឃើញក្រុមឡានដឹកយ៉ាងច្រើនជាងមុន ហើយអតព្រមធ្វើតាមសំណូមពររបស់ពួកគាត់ គាត់ក៍ចាប់ផ្តើមឃាត់រថយន្តលើកទី២ ស្រាបតែ មានបុរសម្នាក់ដែលពួកគាត់ស្គាល់ឈ្មោះចាន់ណា រដ្ឋធី បើកឡានមកហើយចុះពីលើឡានបានស្រែកក្តែងៗថា អាណាឃាត់ឡានមិនអោយទៅ រួចហើយបានបើកទ្វារឡានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកភ្ជង់និងចង្អុលពលរដ្ឋដែលកំពុងឃាត់ឡានធ្វើអោយពួកគាត់ភយ័ស្លន់ស្លោរយ៉ាងខ្លាំង។

បងប្រុសឈ្មោះស៊ុន គឹមសេង បានបញ្ជាក់ថា គាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិរដ្ឋបាលគគីររួច ហើយគាត់ក៏បានសំណូមពរអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៍អោយគាត់ផង ពីព្រោះគាត់ធ្វើនេះដើម្បីអោយបងប្អូនទាំងអស់នៅក្រោយសាលាបឋមសិក្សាគគីរពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ និងជាពិសេសគាត់បានសំណូមពរបន្ថែមថា: បើរកស៊ីដើម្បីផលប្រយោជន៍ខ្លួនឯង កុំអោយវេទនាអ្នកដ៍ទៃ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាគឺឈ្មោះស៊ុន គឹមសេង បានដាក់ពាក្យបណ្តឹងរួចហើយ។

ពាក់ពន្ធ័រឿងរ៉ាវខាងលើនេះដែរ មិនអាចសុំទំនាក់ទំនងទៅលោក ចាន់ណា រដ្ឋធី ថៅកែឡានដឹកដី ដឹកខ្សាច់បាននៅឡើយទេ ។

ពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខាំង ថាថៅកែដឹកដី ដឹកថ្មដឹកខ្សាច់ឈ្មោះចាន់ណា រដ្ឋធី ហេតុអីគាត់មានកាំភ្លើងប្រើប្រើប្រាស់ដើរភ្ជង់គំរាមគេ..!តើគាត់ជាមន្ត្រីអនុវត្តន៍ច្បាប់ឬ…???

មតិយោបល់