សៀមរាបៈ លោកអធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា មានករណី ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ចងជាប់នឹងធ្នឹមរោងដាក់ចំបើង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្រុមទី៣ ភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
សាកសពជនរងគ្រោះឈ្មោះ ផៃ សោភណ្ឌ័ ហៅង៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកធនាគារប្រាសាក់ មានស្រុកកំណើត និង បច្ចុប្បន្ន ភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានចងកនឹងក្រម៉ា ពណ៌ក្រហម ស ចងជាប់នឹងធ្នឹមរោងដាក់ចំបើង មានកម្ពស់២ម៉ែត្រ។
ក្រោយពីការពិនិត្យសាកសព ពុំមានស្នាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។
លោកអធិការរងក្រុងសៀមរាប បានបញ្ជាក់ពីមូលហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ។
ចំពោះសាកសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់