ព័ត៌មានជាតិ

Update៖ រម៉កកង់បីកៀររថយន្តRange Rover​ធ្លាក់កាងនិងស្តុបមុខ បញ្ចប់រឿងត្រឹមសំណង៦៥០ដុល្លារ

​ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក រ៉ង់រ៉ូវើ ត្រូវបានរម៉កកង់បីកៀរបណ្តាលឲ្យធ្លាក់កាងនិងស្តុបមុខខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចស្តុបព្រះអង្គឌួង ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ដែលឈរជើងក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់ឃើញរម៉កកង់បី ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ1BX 3826 បើកស្របទិសគ្នាជាមួយរថយន្តម៉ាករ៉ុង់រ៉ូវើពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM 1113 ទិសដៅពីត្បូងទៅជើង ខណៈរថយន្តបង្អង់ល្បឿនបំណងឈប់ស្តុប ស្រាប់តែរម៉កកង់បីដែលបើកស្របទិសគ្នាបើកជែងរថយន្តវ៉ាមកខាងឆ្វេងបណ្តាលឲ្យកន្ទុយរម៉កខាងឆ្វេងទាក់កាងរថយន្តខាងស្តាំបណ្តាលឲ្យធ្លាក់កាងនិងស្តុបខាងស្តាំតែម្តង។
ចំណែករម៉កមិនខូចខាតនោះទេ។

ក្រោយពេលកើតហេតុភាគីរម៉កកង់បីបានហៅបងប្រុសជីដូនមួយឲ្យជួយដោះស្រាយជាមួយម្ចាស់រថយន្តដោយសងថ្លៃការខូចខាតចំនួន៦៥០ដុល្លារបញ្ចប់រឿង៕

មតិយោបល់