ព័ត៌មានជាតិ

សាហាវណាស់! ករណីឃាតកម្ម ប្រពន្ធយកពូថៅកាប់ប្ដីខ្លួនឯងដាច់កស្លាប់ភ្លាមៗ

បាត់ដំបង: លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបងទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News មុននេះបន្តិចថា មានករណីឃាតកម្មមួយ បង្កដោយជនសង្ស័យឈ្មោះ ឱឆ វ័ន្ត ភេទស្រី អាយុ ៤៨ឆ្នាំ (ជាប្រពន្ធ) បានប្រើប្រាស់ពូថៅកាប់ទៅលើមុខ និងក្បាលជនរងគ្រោះឈ្មោះ ធុន សុធា ភេទប្រុស អាយុ៤៩ឆ្នាំ បណ្តាលឲ្យដាច់កស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតទ្បើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៨ ភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានសតិមិនប្រក្រតី ដែលជាទម្លាប់ប្រពន្ធជនរងគ្រោះ ពេលធ្វើទុកម្ដងៗ តែងតែរករឿងក្នុងគ្រួសារ ខណ:ដែលជនរងគ្រោះមិនដែលតដៃ និងប្រពន្ធនោះទេ ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

មតិយោបល់