ព្រៃវែងៈ លោកវរសេនីយ៍ទោ សៅ ចាន់ថា អធិការស្រុកកញ្ជៀច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាមួយ ដោយក្រុមក្មេងស្ទាវ រាំធុងបាស់ជាន់ជើងគ្នា រួចក៏មើលមុខគ្នាទៅវិញទៅមក កើតជាកំហឹងវាយតប់គ្នា បណ្ដាលឲ្យរងរបួសធ្ងន់យុវជនម្នាក់។
ហេតុការណ៍នេះ បានកើតទ្បើងនៅចំណុចវត្តក្បាលដំរី ភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។
ជនសង្ស័យទី១. ឈ្មោះ ធីម ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្រ្ជៀច និងទី២.ឈ្មោះ កុយ មករា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រាលទី២ ឃុំថ្មពូន និងបក្ខពួកមួយចំនួនទៀត កាន់ដាវ និងច្រវ៉ាក់១ខ្សែ បានវាយទៅលើជនរងគ្រោះ ឈ្មោះ យឿនឈុនធាង ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅភូមិក្បាលដំរី ឃុំថ្មពូន ស្រុកកញ្រ្ជៀច បណ្ដាលឲ្យរបួសធ្ងន់ចំនួន ២ កន្លែង គឺរបួសក្បាលផ្នែកលើត្រចៀកខាងស្តាំប្រវែង ១០ សង់ទីម៉ែត្រ និងចំពីលើក្បាលទ្បើងហើមជាំ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តព្រៃវែង រីឯជនសង្ស័យឃាត់ខ្លួនបានម្នាក់ គឺឈ្មោះ កុយ មករា៕
មតិយោបល់