ព័ត៌មានជាតិ

ចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ រំដោះយកកូនត្រីប្រលែងចូលបឹងធម្មជាតិវិញ

ត្បូងឃ្មុំៈ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​មាន​ជំនាញ​រដ្ឋបាល​ជលផល​ សហការ​​ជាមួយ​កម្លាំង​អាវុធហត្ថ​ នគរបាល​ ដឹកនាំ​ដោយ​លោក​ អៀម​ ម៉ាយ៉ុងរី​ នាយខណ្ឌ​រដ្ឋបាល​ជលផល​ ខេត្ត​ត្បូងឃ្មុំ​ បាន​ចុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ ដោយ​រឹបអូស​យក​វត្ថុតាង​មួយ​ចំនួន​ និង​​រំដោះ​យក​កូន​ត្រី​គ្រប់​ប្រភេទ​ប្រលែង​ចូល​ទៅ​ក្នុង​ទឹក​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។

ប្រតិបត្តិការណ៍​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​វេលាម៉ោង​៩និង​១០នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ មិថុនា​ ២០១៦​ នៅចំណុច​បឹង​កាពិត​ ស្ថិត​ក្នុង​ឃុំ​មៀន​ ស្រុក​អូរាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ដែល​ប្រជាពលរដ្ឋ​លួច​ដាក់​យក​កូន​ត្រី​គ្រប់​ប្រភេទ​ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ពេលនេះ​ មាន​ដូចជា​៖ លូស្បៃមុង​ចំនួន​៥៣មាត់​ សាច់​ស្បៃរត់​ប្រវែង​៤៤៥៦ម៉ែត្រ​ បង្គោល​ឫស្សី​ចំនួន​៣៧៤ដើម​ និង​ចាក់​ប្រលែង​កូន​ត្រី​ចម្រុះ​ចំនួន​៦១គីឡូ​ក្រាម​ ចូល​ទៅ​ក្នុង​ទឹក​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ទាំង​អស់​​ ដែល​ត្រូវ​រឹបអូស​បាន​ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​កន្លែង ​ចំណុច​មាត់​បឹង​កាពិត​ភ្លាមៗ​ផង​ដែរ​៕

photo_2016-06-07_05-03-36photo_2016-06-07_05-03-34photo_2016-06-07_05-03-33photo_2016-06-07_05-03-32photo_2016-06-07_05-03-34 (2)photo_2016-06-07_05-03-30

មតិយោបល់