កំពង់ចាមៈ លោកអធិការស្រុកជើងព្រៃ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្ត៣គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងរបួសឡើយ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃ៥រោច ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ភូមិតាសែន ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A.3742 បើកបរដោយឈ្មោះ ទឹម ប្រុសរត្ន័ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិ ភូមស្រាមជើងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកពីលិចទៅកើត បុករថយន្តម៉ាក starex ពាក់ស្លាកលេខ ភ្នំពេញ2AP.4134 បើកបរដោយឈ្មោះ ញ៉ិល រក្សា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុកពីក្រោយ បើកស្របទិសគ្នាលិចទៅកើត ហើយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដដែលបានជ្រុលទៅបុករថយន្ត១គ្រឿងទៀត ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ កណ្តាល2A.4591 បើកបរដោយឈ្មោះ ជី សុខខេម ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បុកពីក្រោយ បើកស្របទិសពីលិចទៅកើត បណ្ដាលឲ្យខូចរថយន្ត៣គ្រឿងតែម្តង។
មូលលហេតុ បណ្ដាលមកពីរថយន្ដម៉ាកហ៊ីយ៉ាន់ដាយប្រាស់ល្បឿនបណ្ដាលឲ្យបុករថយន្ត២គ្រឿងបើកស្របទិសនៅខាងមុខ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកជើងព្រៃផងដែរ៕
មតិយោបល់