ព័ត៌មានជាតិ

ករណីលួចម៉ូតូ បាញ់តដៃជាមួយសមត្ថកិច្ច នៅសៀមរាប

សៀមរាបៈ លោកអធិការស្រុកប្រាសាទបាគង បានប្រាប់ Post News នៅមុននេះបន្តិចថា មានករណីសមត្ថកិច្ចដេញតាមចាប់ចោរ ហើយក៏ត្រូវជនសង្ស័យ បាញ់កាំភ្លើងតដៃចំនួន ៣គ្រាប់ ដោយជនសង្ស័យប្រើកាំភ្លើងម៉ាក K54 មួយដើម។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងនាំយកមកសាកសួរនៅអធិការដ្ឋានស្រុកប្រាសាទបាគង សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់