ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់លើពូកក្នុងផ្ទះ ហើយរបស់របរមួយចំនួនរាយប៉ាយ ត្រូវកូនៗរបស់ជនរងគ្រោះចេញពីសាលារៀនមកដល់ទើបប្រទះឃើញ ឆោឡោផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅពិនិត្យកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះល្វែងបុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។
សាកសពមានឈ្មោះ ឡេង មុំ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ ចំណែកប្តីឈ្មោះ ហៀក ស៊ុក អាយុ៣៤ឆ្នាំ បើកបររថយន្តដឹកដី មានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ នៅក្នុងបន្ទុកគ្រួសារ ។
មុនកើតហេតុ បន្ទាប់ពីកូនៗរបស់ជនរងគ្រោះវិលពីសាលារៀនវិញ មកដល់ផ្ទះរុញទ្វាចូលស្រាប់តែប្រទះឃើញម្តាយដេកស្តូក ស្រែកយំហៅអ្នកជិតខាងមកមើល ទើបដឹងថាដេកស្លាប់ រួចទូរសព្ទទៅប្រាប់ប្តីរបស់ស្រ្តីរងគ្រោះដែលកំពុងចេញទៅបើកបររថយន្តដឹកដីបាត់នោះឲ្យត្រឡប់មកមើលប្រពន្ធ ។
តែបើតាមអ្នកជិតខាងបានឲ្យដឹងថា ប្តីរបស់ជនរងគ្រោះ បើករថយន្តដឹកដីចេញទៅបាត់ កូនៗ២នាក់ ក៏ចេញទៅសាលារៀនដែរ សល់តែស្រ្តីរងគ្រោះនៅផ្ទះម្នាក់ឯង ហើយគេឃើញបុរសម្នាក់ ចូលទៅជជែកលេង ជាមួយស្រ្តីរងគ្រោះ តែមិនបានដឹងថា ជាអ្នកណា ឬជាសាច់ញាតិនោះទេ ហើយក៏ចេញទៅបាត់រហូតដល់កូនៗរបស់ជនរងគ្រោះមកពីសាលារៀនវិញ ទើបប្រទះឃើញម្តាយដឹកស្លាប់ បង្កឲ្យឆោឡោតែម្តង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។
ទោះបីជាយ៉ាងណាក្តី ករណីខាងលើនេះសមត្ថកិច្ចមិនទាន់កំណត់នៅឡើយ ថាជារឿងអ្វីឲ្យប្រាកដ រង់ចាំសមត្ថកិច្ចជំនាញ ចុះមកពិនិត្យកោសល្យវិច័យជាមុនសិន ៕
https://youtu.be/pcCoP3cgfX0
មតិយោបល់