ព័ត៌មានកីឡា

ប្រាក់ វុទ្ធី៖ ឈ្នះ ប៉ូលីស មែនតែមិនពេញចិត្តជាមួយកូនក្រុម

ក្រោយពីក្រុមបាល់ទាត់អគ្គិសនីកម្ពុជា ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ២ទល់១ នៅជើងទី២ ម្សិលមិញ នៃពានរង្វាន់សម្តេច ហ៊ុន សែន ហើយបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ តែក្នុងការទទួលជ័យជម្នះនេះលោក ប្រាក់ វុទ្ធី គ្រូអគ្គិសនី មិនពេញចិត្តនឹងារលេងរបស់កូនក្រុមឡើយ។

លោក ប្រាក់ វុទ្ធី បានលើកឡើងក្រោយចប់ការប្រកួតថា៖ «ជាការពិតណាស់ យើងសប្បាយចិត្តជាមួយការឈ្នះ ប៉ូលីស នេះ តែខ្ញុំមិនទាន់ពេញចិត្តជាមួយការលេងរបស់កូនក្រុមឡើយ ព្រោះដោយសារតែ ប៉ូលីស បាត់បង់កីឡាករម្នាក់នៅពាក់កណ្តាលតង់ទី១ ។ អ្វីដែលខ្ញុំមិនពេញចិត្តគឺ ពេលដែលយើងនាំមុខគេមួយគ្រាប់មុខហើយ បែជាឲ្យគេតាមទាន់វិញ ហើយនៅតង់់ទី២ យើងមានឱកាស ១ទល់១ ជាមួយអ្នកចាំទីជិត ១០ លើក តែធ្វើមិនបានសម្រេច។ អគ្គិសនីត្រូវកែប្រែគ្រាប់ប្រព័ន្ធ ទាំងការពារ ទាំងប្រយុទ្ធ នឹងបម្រើ»។

គួបញ្ជាក់ផងដែរថា អគ្គិសនីកម្ពុជា នឹងត្រូវឡើងទៅកាន់វគ្គ ៤ក្រុម ចុងក្រោយ (ពាក់កណ្តាលផ្តាច់ព្រ័ត្រ) ដោយត្រូវប៉ះក្រុម ណាហ្គាវើល នៃពានរង្វាន់សម្តេច ហ៊ុន សែន៕

មតិយោបល់