មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាពិធីករក្នុងកិច្ចសម្ភាសន៍កម្មវិធីសិល្បៈ និងហ្គេមកម្សាន្តប្រចាំនៅប៉ុស្ដិ៍លេខ៥ លោក សរ ងួន ដែលត្រូវគេស្គាល់ថាអ្នកអានព័ត៌មានផង មានគ្រោះថ្នាក់ជាទម្ងន់ ដោយរថយន្តរបស់លោកត្រូវបានរថយន្តកុងតឺន័របស់ក្រុមហ៑ុនស្រាប៑ៀមួយបុកពេញទំហឹងនៅពេជ្រនិល កាលពីព្រលប់ថ្ងៃទី២៦ វិច្ឆិកា នេះ ដោយដំណឹងចុងក្រោយបានអះអាងថាភរិយារបស់លោកត្រូវបានស្លាប់ភ្លាមៗ ហើយលោកសរ ងួន ដែលជាអ្នកបើកបរគឺមានរបួសជាទម្ងន់ ខណៈដែលកូនរបស់លោក ក៍ស្ថិតក្នុងការសង្គ្រោះ។
ប្រភពពីបុគ្គលិកស្និទ្ធិស្នាលបម្រើការនៅប៉ុស្ដិ៍លេខ៥បានអះអាងថា លោក សរ ងួន ដែលជាពិធីករជើងចាស់ បានធ្វើដំណើរឆ្លងកាត់ពេជ្រ និល មកកាន់ភ្នំពេញ តែមកដល់ចំណុចកើតហេតុក៍ត្រូវរថយន្តកុងតឺន័រកិនពេញទំហឹង បណ្ដាលអោយភរិយារបស់លោកត្រូវគៀបស្លាប់នៅនឹងកន្លែង ហើយោក និងកូនម្នាក់ទៀតដែលស្ថិតនៅក្នុងឡានក៍មានរបួសធ្ងន់។ លោកសរ ងួន និងកូន ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យធំមួយនៅខេត្តកំពង់ស្ពឺ តែមិនទាន់ដឹងថាស្ថានភាពរបស់លោក និងកូនស្ថិតក្នុងសភាពបែបណានៅឡើយទេ មកទល់នឹងយប់ថ្ងៃកើតហេតុនេះ។ នេះជាគ្រោះថ្នាក់ដែលបានកើតឡើងលើតារាសិល្បៈខ្មែរនៅចំណុចពេជ្រនិលមិនមែនជាលើកទី១នោះទេ ខណៈដែលគ្រោះថ្នាក់របស់លោកពិធីករប៉ុស្ដិ៍លេខ៥ លោក សរ ងួន ក៏ធ្វើអោយមានការភ្ញាក់ផ្អើលធំមួយ ជាពិសេសបន្ទាប់ពីមានដំណឹងថាលោក និងកូនមិនទាន់ដឹងខ្លួននៅឡើយ ព្រមទាំងមានរបួសជាទម្ងន់ ហើយភរិយារបស់លោកដែលបានរួមដំណើរជាមួយបានស្លាប់ភ្លាមៗ៕
https://youtu.be/ZklQmlGpkAc
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់