ព័ត៌មានជាតិ

ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ វាយប្រហារផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តកំពត

កំពត: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី២៥ ខែមេសា ឆ្នាំ២០២០ រសៀលម្សិលមិញ វេលាម៉ោង ៤ និង៣០នាទី ដល់វេលាម៉ោង ៥ និង០០នាទីល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម និងខ្យល់កន្ត្រាក់ នៅក្នុងស្រុកទឹកឈូ ទៅលើឃុំចំនួន ០៣គឺ ឃុំកំពង់គ្រែង ឃុំព្រៃឃ្មុំ និងត្រពាំងធំ ខេត្តកំពត បានបង្កឲ្យមានការប៉ើងដំបូលផ្ទះចំនួន ៤៤ខ្នង និងរលំទាំងស្រុងចំនួន ០១ខ្នង សរុប ៤៥ខ្នង៕

មតិយោបល់