ភ្នំពេញៈ បុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិប្រហែល២ទៅ៣នាក់ បើករថយន្តម៉ាកអូឌី Q7ស៊េរីទំនើប បុកម៉ូតូសង់កូរ៉េ ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូសង់កូរ៉េ រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ គ6321ភព1 បើកបរដោយបុរម្នាក់ទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តម៉ាក អូឌីQ7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1234 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យអ្នកបើកម៉ូតូ របួសជើង និងដួលខ្ទាតទូរសព្ទម៉ាក IPhone 5s ចេញពីខ្លួនបាត់ផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយខាងភាគីរថយន្តអូឌី យល់ព្រមសងសំណងទៅខាងម្ចាស់ម៉ូតូសង់កូរ៉េចំនួន២០ដុល្លារ ហើយឲ្យលេខទូរសព្ទគ្នាទៅវិញទៅមក រួចឡើងជិះរថយន្តចេញទៅបាត់តែម្តង៕
មតិយោបល់