ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ដេកលើអង្រឹង ត្រូវជនប្រើសារធាតុញៀនលើសកម្រិត យកកាំបិតចាក់ចំចុងដង្ហើម រងរបួសធ្ងន់

កំពង់ឆ្នាំង: នៅវេលាម៉ោង១៣និង៥០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មានករណីជនប្រើប្រាស់នូវសារធាតុញៀនលើសកម្រិតម្នាក់ បានយកកាំបិតចុងស្រួចចាក់ចំចុងដង្ហើម យុវជនមួយរូប ខណ:កំពុងដេកសម្រាកកាយនៅលើអង្រឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជនបង្កឈ្មោះ ជូន ជនវឌ្ឍន: ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាជនប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត
រីឯជនរងគ្រោះឈ្មោះ អ៊ឹម គឹមស្រេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានប្រឡប់មកពីធ្វើការសំណង់វិញ បន្ទាប់ពីហូបបាយរួចបានដេកសម្រាកនៅលើអង្រឹងមុខផ្ទះ ស្រាប់តែជនសង្ស័យបានដើរមកពីទិសខាងត្បូង កាន់កាំបិតចុងស្រួចមកចាក់ចំចុងដង្ហើម លិចប្រវែងមួយ១តឹក បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ ។ ដោយឡែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់