ព័ត៌មានជាតិ

​មុននេះបន្តិច ម៉ូតូជិះបុករថយន្ត មានមនុស្សរបួសធ្ងន់ នៅលើស្ពានអាកាសស្ទឹងមានជ័យ!

​ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មុននេះបន្តិច​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាប់ភ្លាមៗផងដែរ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់