ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់របួសធ្ងន់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូ២គ្រឿងបើកបរខ្វះការប្រុងប្រយត្ន័បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះដែលស្លាប់ ទី១មានឈ្មោះ មាំង ផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ នី និត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ អ្នកទាំង២នាក់ស្លាប់ ចំណែកបុរសម្នាក់ទៀតមានឈ្មោះ សារូ សារ៉ន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ មានទីលំនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវជាមួយនិងឈ្មោះនី និត រងរបួសធ្ងន់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាគ្រីស ពណ៌ក្រហម ពាក់ស្លាកលេខ ក៦៥៨៦ ភព១ បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1943 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ជិះឌុបគ្នា២នាក់ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿននិងស្ថិតក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុកជាមួយនឹងម៉ូតូហុងដាគ្រីស ពេញទំហឹងបណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើដងផ្លូវ ស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពក្រាំងយ៉ូវ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែងនាំយកម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់