ព័ត៌មានជាតិ

អាណិតណាស់! ក្មេងប្រុសអាយុ១ខួបកន្លះមា្នក់ លង់ទឹកស្រះសា្លប់យ៉ាងអាណោចអាធ័ម!

ព្រៃវែង: លោកអធិការស្រុកពាមជរ បានប្រាប់Post News ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ មានករណីក្មេងប្រុសម្នាក់បានលង់ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះ រស្មី វិស្មាក់ ភេទប្រុស អាយុ១ខួបកន្លះ ស្នាក់នៅភូមិជ្រៃឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង មានឪពុក ឈ្មោះ លាង រស្មី និងម្តាយឈ្មោះ ភាង ស្រីកា។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ក្មេងប្រុសបានស្នាក់នៅជាមួយជីតារបស់គេ ដោយឪពុកនិងម្តាយជនរងគ្រោះ បានទៅរកស៊ីឆ្ងាយពីផ្ទះ លុះពេលត្រឡប់មកផ្ទះវិញ ក៏បានទទួលដំណឹងថាកូនរបស់ពួកគាត់បាត់ខ្លួនពីផ្ទះ រួចក៏ដើរស្វែងរកកូន រហូតដល់វេលាម៉ោង១០យប់ ទើបប្រទះឃើញក្មេងប្រុសនៅក្នុងស្រះទឹកពីខាងជើងផ្ទះ ដោយបានលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សម្ថកិច្ចបានចុះទៅពិនិត្យសពជនរងគ្រោះ រួចសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់