ព័ត៌មានជាតិ

Update៖ សូមជួយ Share ចិត្តដាច់ម្ល៉េះ! ម្ដាយសម្រាលកូនហើយ រត់ចោលបាត់

ភ្នំពេញៈ ទារិកាតូចទើបនិងកើតម្នាក់ ត្រូវបានម្ចាស់ផ្ទះប្រទះឃើញក្នុងបន្ទប់ចាក់សោ​ចោល ខណៈឪពុក និងម្តាយបានគេចខ្លួនទៅបាត់ ដោយបន្សល់ទុកនូវអត្តសញ្ញាណប័ណ្ណរបស់ប្តីប្រពន្ធពីរសន្លឹក និងប័ណ្ណ ប ស ស ចំនួន១សន្លឹកផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ​២០១៧
ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

យោងតាមសម្តីពីម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា រូបគាត់មានការសង្ស័យបន្ទប់ ដែលគាត់បានជួលឲ្យ២នាក់ប្តីប្រពន្ធនោះ ខណៈដែលគាត់មិនបានឃើញប្តីប្រពន្ធនោះចេញពីបន្ទប់ រួចគាត់បានបា្រប់ឲ្យកូនរបស់គាត់ទៅមើលបន្ទប់ ដោយឃើញបន្ទប់នោះ ចាក់សោរចោលហើយ មានឮសំលេងក្មេងតូចយំ ទើបពួកគាត់នាំគ្នាគាស់សោ​បន្ទប់ក៏ប្រទះឃើញ ក្មេងស្រីតូចម្នាក់ ដែលទើបនិងកើតនៅតែម្នាក់ឯង ដោយមិនបានឃើញម្តាយនិងឪពុកនៅជាមួយនោះទេ។

ក្រោយមកម្ចាស់ផ្ទះបានរាយការណ៍ មកសមត្ថកិច្ចដើម្បីជួយដឹងឮថា និងបានបញ្ជាក់ថា ទារិកាខាងលើនេះ ពិតជាត្រូវបានម្តាយឪពុកទុកចោលប្រាកដមែន ពុំមែនជាករណីជួញដូរមនុស្សនោះទេ៕

មតិយោបល់