អ៊ីស្លាមម៉ាបាដ៖ យ៉ាងហោចណាស់មានទាហាន ៧នាក់ត្រូវបានចាប់ជំរិតដោយក្រុមសកម្មជនប្រយុទ្ធដែលស្គាល់អត្តសញ្ញាណ នៅក្នុងតំបន់ Jand ដែលជាទីក្រុងតូចមួយមានចំម្ងាយប្រមាណជា ១២០គីឡូម៉ែត្រពីភាគខាងជើងនៃរដ្ឋធានីអ៊ីស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមប្រភពសារព័ត៌មាន Geo កាលពីយប់ថ្ងៃពុធកន្លងទៅ។
ក្រុមសកម្មជនប្រយុទ្ធបានចាប់ក្រុមទាហានខណៈពេលដែលធ្វើដំណើរត្រឡប់មកពី ទីក្រុង Rawalpindi ទៅកាន់ទីក្រុង Bannu ភាគខាងលិចនៃខេត្ត Khyber Pakhtunkhwa។
ក្រុមសកម្មជនប្រយុទ្ធបានធ្វើការបិទមុខ ព្រមទាំងបានលោមព័ទ្ធពួកទាហាន ដោយបានបញ្ឈប់រថយន្តដឹកអ្នកដំណើរ ដែលដឹកទាហាន ព្រមទាំងនាំពួកទាហានទៅកាន់តំបន់មួយដែលមិនស្គាល់អត្តសញ្ញាណ ចំណែកអ្នកបើរថយន្ត និងរថយន្តត្រូវបានដោះលែង ជាមួយអ្នកដំណើរដែលជិះនៅលើរថយន្ត។ មកដល់ពេលនេះមិនមានក្រុមណាមួយចេញមុខទទួលខុសត្រូវថា ខ្លួនជាអ្នកចាប់ជំរិតនោះទេ៕

មតិយោបល់