ព័ត៌មានជាតិ

​ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង របួសធ្ងន់ស្រាល២នាក់ នៅស្រុកសំរោង!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ​បានកើតឡើងរវាងម៉ូតូនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើខេត្ត​គីឡូម៉ែត្រ១២៩-១២.៣ ក្នុងភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BI-4951 ធ្វើដំណើរទិសដៅពីលិចទៅកើត ជិះដោយឈ្មោះ មើ សៀវម៉ី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ ធ្វើស្រែ នៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពសំរោង។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក​ និច ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GN-4714 ជិះដោយឈ្មោះ មោក ជំនោ ភេទប្រុស អាយុ១៩ឆ្នាំ សិស្ស នៅភូមិតាពោនខាងកើត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ រងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកមធ្យោបាយទាំង២គ្រឿង មកតក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់