ព័ត៌មានជាតិ

អ្នក​មាន​សំ​ណាង​បំ​ផុត​ពី​ ​Caltex​ ”​ចាក់​យក​រ​ង្វាន់​”​ ​បាន​រក​ឃើញ​ហើយ​

អ្នកដែលមានសំណាងបផុតពី Caltex ក្នុងកម្មវិធី ”ចាក់យករង្វាន់” បានរកឃើញហើយកាលពីសប្តាហ៍មុន នៅលើឆាកប្រគុំតន្ត្រី យុវវ័៍យ ស្ថានីយ៍ទូរទស្សន៍បាយ័ន។អ្នកដែលមានសំណាង ២ នាក់ទៀត រួមទាំងអ្នកមានសំណាង ៣៥ នាក់ទៀត ក៏ត្រូវបានស្វែងរកឃើញហើយដែរ។

ការប្រកួតដ៏ស្វិតស្វាញ នៅលើឆាកតន្ត្រី ស្ថានីយ៍ទូរទស្សន៍ បានយ័នកាលពីសប្តាហ៍មុន ដើម្បីស្វែងរកអ្នកមានសំណាងបំផុត ១ រូប ត្រូវបានធ្វើឡើងរវាងបេក្ខជន ដែលមានសំណាង ទាំង ៣ រូប។ការប្រកួតតម្រូវឲ្យបេក្ខជន នីមួយៗចាក់សោរ បើកធុងសំណាង ចំនួន ២ ដើម្បីស្វែងរកកូនសោររថយន្ត។

វាជាការប្រកួតប្រជែងដ៏សប្បាយ និង អស្ចារ្យពី Caltex ដោយចុងក្រោយនៃការប្រកួត យើងបានរកឃើញ អ្នកឈ្នះរង្វាន់ធំគឺលោក រិន សំកុល ដែលគាត់មានសំណាងទទួលបានរថយន្ត Mitsubishi Triton 2012 មួយ គ្រឿង ។អ្នកដែលមិនឈ្នះ ពីការប្រកួត ពីររូប គឺលោក ប្រុញ ចន និង លោក ម៉ិច សំណាង ក៏ទទួលបានរង្វាន់ដ៏អស្ចារ្យពី Caltex ផងដែររួមមាន Macbook Air, Iphone 4S និង Ipad ម្នាក់មួយឈុត ។ក្រៅពីនេះអ្នកមានសំណាង ៣៥ នាក់ផ្សេងទៀត ក៏ទទួលបាននូវម៉ូតូម៉ាក់ Yamaha Fino 2012 ចំនួន ៥ រង្វាន់ ទូរទស្សន៍ Samsung LCD ចំនួន ១០ រង្វាន់ កាម៉ារ៉ា វីដេអូ Sony ចំនួន ៥ រង្វាន់ និង បណ្ណ Star Card ដែលមានទឹកប្រាក់ ២០០ ដុល្លារ ១៥ រង្វាន់ ផងដែរ។

លោក Chang Swee Wah នាយកសាខាងរបស់ Caltex បានមានប្រសាន៍ថា ជាមួយនឹងពាក្យស្លាកថ្មីរបស់ពួកយើង រីករាយជាមួយនឹងការធ្វើដំណើររបស់ពួកគេ យើងពិតជាមានអារម្មណ៍រំភើបដែលបានឃើញអតិថិជន របស់យើង រីករាយការធ្វើដំណើររបស់ពួកគេ ទាំងនៅលើដងវិថី ឬនៅកន្លែងផ្សេងៗ ទៀត ជារៀងរាល់ថ្ងៃ ហើយក៏សូមអរគុណ ដល់ថាមពល មិនងាយ ប្រៀបបាន Techron គឺសូម្បីតែអតិថិជន ដែលមិនឈ្នះរង្វាន់ពីកម្មវីធី ក៏លោកនៅតែ ឈ្នះនៅលើដងវិថីដែរ៕

មតិយោបល់