ព័ត៌មានជាតិ

តូចចិត្តខ្លួនឯង!បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ក៏ធ្វើអត្តឃាតសម្លាប់ខ្លួន

ព្រៃវែងៈ លោកអធិការក្រុងព្រៃវែងបានប្រាប់ Post Newsថា មានករណីបុរសម្នាក់បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័ម។

ហេតុការណ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចព្រៃខាងកើត បន្ទាយយោធាខេត្តព្រៃវែង នៅខាងត្បូងផ្ទះជនរងគ្រោះ ប្រមាណជា៣០០ម៉ែត្រ។

ជនរងគ្រោះមានឈ្មោះ អ៊ូ វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ មានម្តាយឈ្មោះ គង់ ចិន្តា ភេទស្រី អាយុ៥៨ឆ្នាំ
ទាំងពីរនាក់ ស្នាក់នៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកអធិការក្រុងព្រៃវែង បានបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសរសៃប្រសាទ រូបគេតែងផឺកស្រាស្រវឹងជាប្រចាំ ដោយមានការតូចចិត្តនឹងខ្លួន ដែលតែងតែធ្វើបាប និងបំផ្លាញលុយម្តាយខ្លួនជាញឹកញាប់កន្លងមកនេះ ទើបជនរងគ្រោះ បានសម្រេចចិត្ត ទៅចង.កសម្លាប់ខ្លួន ទៅនឹងខ្សែអង្រឹងពណ៌ក្រហម បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង នៅក្នុងព្រៃខាងកើតបន្ទាយយោធាខេត្ត។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យកោសល្យវិច័យ និងប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់