ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គលប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹកត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២:៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល( ប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹក) ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះល ស ល ហៅ ភេទស្រី មុខរបរកម្មកររត់តុ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ជនសង្ស័យឈ្មោះភួង សុភា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៣៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារ:ដកហូត៖ ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ទឹកប៊ិច ជារបស់ជនសង្ស័យ។

បច្ចុប្ប្នន្នជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់