ព័ត៌មានជាតិ

Update៖ ឆេះរថយន្តនិងឃ្លាំងស្តុបអំបោះ រត់ចែកជើងគ្នា!

ភ្នំពេញៈ ផ្ទះឈើប្រក់ស័ង្កសី១ខ្នងឆេះខ្ទេចនិងឃ្លាំងស្តុបអំបោះ ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ព្រមទាំងរថយន្តម៉ាកឡិចស៊ីស១គ្រឿងឆេះខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះខ្ទេចនោះមិនត្រូវបានស្គាល់ឈ្មោះនោះទេចំណែកម្ចាស់ឃ្លាំងនិងជាម្ចាស់រថយន្តនោះឈ្មោះស្រី ស៊ីថន ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរ លក់អំបោះ ស្នាក់នៅភូមិ២ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្ចាស់ឃ្លាំង បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានចាក់សោឃ្លាំងខាងលើ ហើយចេញទៅក្រៅដោយទុករថយន្តនៅក្នុងឃ្លាំនោះផងដែរ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនឲ្យដឹងថា គាត់មិនបានដឹងថាភ្លើងឆេះនេះ ឆេះពីខាងណាមុននោះទេ ស្រាប់តែឃើញផ្សែងខ្មួលខ្មាញ់ទៅហើយ។

នៅក្នុងហេតុការណ៍ខាងលើនេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងការរិយាល័យពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ភ្លាមៗ ប៉ុន្តែផ្ទះឈើប្រក់ស័ង្កសី១ខ្នង ដែលទំហំ៤ម៉ែត្រគុណ១៣ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ ចំណែកឃ្លាំងប្រក់ស័ង្កសីដែលមានទំហំ៤ម៉ែត្រគុណ១៥ម៉ែត្រ ត្រូវបានក្រុមពន្លត់ជួយអន្តរាគមន៍រយៈពេលជាងមួយម៉ោងទើបរលត់។ ហេតុការណ៍នេះនៅមិនទាន់ដឹងពីមូលហេតុនៃការឆេះនៅឡើយទេ ។ ហើយករណីអគ្គិភ័យនេះ កំម្លាងការិយាល័យបានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង និងប្រើប្រាស់ទឹកពន្លត់អគ្គិភ័យ អស់ចំនួន១១ស៊ីទែន និងគ្រប់គ្រង់ស្ថានការបានទាំងស្រុងនៅវេលាម៉ោង៣និង២០នាទីរសៀលនៅថ្ងៃ ខែ ឆ្នាំដដែល ហើយការខូចខាតជាបឋមរថយន្តឡិចស៊ីសRX៣០០ ពណ៌ស្ករ មួយគ្រឿង ស្លាកលេខភ្នំពេញ2AI 4963 ខូចខាតយ៉ាងដំណំ។

ផ្ទះឈើមួយខ្នងនិងអំបោះហុងនិងសម្ភារៈមួយចំនួនទៀតនៅក្នុងឃ្លាំងដែលនៅជាប់ផ្ទះនោះត្រូវ បានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុភ្លាមតែសមត្ថកិច្ចកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ផងដែរ៕
https://youtu.be/EacwmeCKesM

មតិយោបល់