ខេត្តតាកែវ ៖ កម្លាំងងសមត្ថកិច្ច នគរបាលស្រុកបាទី កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ បន្ទាប់ពីគាត់បានកាប់ឪពុកក្មេករបស់ខ្លួន បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះទួន ឡាច ហៅលិប ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ម៉េង ហាក់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ (ត្រូវជាឪពុកក្មេក)។
អ្នកទំាងពីរ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ទើបមានទំនាស់ពាក្យសម្តី ជាមួយឈ្មោះ ម៉េង ហាក់ ត្រូវជាឪពុកក្មេក។ ហើយនៅពេលនោះ, ជនសង្ស័យបានយកកាំ.បិតផ្គាក់កា.ប់ទៅលើឪពុកក្មេក ចំនួនមួយកាំ.បិត ចំ ក ចំហៀងខាងឆ្វេង បណ្ដាលឱ្យរងរបួសជាទម្ងន់ និងបន្តិចក្រោយមក ជនរងគ្រោះក៏ត្រូវបានស្លាប់។
បន្ទាប់ពីកាប់ជនរងគ្រោះ, ជនសង្ស័យ ក៏បានរត់គេចបាត់ស្រមោលផងដែរ។
សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ឃាត់ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា។
បច្ចុប្បន្ន, ជនសង្ស័យត្រូវបាន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់