ព័ត៌មានជាតិ

លាន់តែម៉ាំង ក្រឡេកទៅដេកស្តូក!

ភ្នំពេញ: ស្ត្រីជាប្រពន្ធម្នាក់បានរងរបួសបែកមុខបែកមាត់យ៉ាងធ្ងន់ធ្ងរ ពេលដែលកំពុងតែជិះម៉ូតូ២នាក់ប្តីប្រពន្ធ ម្នាក់មួយគ្រឿងទន្ទឹមគ្នា ហើយត្រូវបានម៉ូតូរបស់បុរសជាប្តីគេចពីរថយន្តមួយគ្រឿងរេចង្កូតទៅប៉ះដៃគ្នាបណ្តាលឲ្យដួលតែម្តង។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧ នៅខាងមុខស្ថានទូតជប៉ុន ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-0404 មួយគ្រឿងបើកបរដោយស្ត្រីម្នាក់ និងម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-0436 មួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូវ៉េវរបស់បុរសម្នាក់ខាងលើបានគេចពីរថយន្តមួយគ្រឿងមកពីក្រោយ ក៏រេចង្កូតទៅកៀរម៉ូតូម៉ាក ហុងដាសេ១២៥ ដែលបើកបរដោយស្ត្រីម្នាក់ទន្ទឹមគ្នាបណ្តាលឲ្យដួលបែមមុខបែកមាត់រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង លុះកម្លាំងមានសមត្ថកិច្ចសួរនាំទៅទើបដឹងថា ពួកគាត់ទាំង២នាក់ជាប្តីប្រពន្ធនិងគ្នា និងហៅរថយន្តសមុយមកដឹកយកទៅសង្គ្រោះ។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះវ័យចំណាស់ខាងលើត្រូវបានគេបញ្ជូនតាមរថយន្តសាមុយមួយគ្រឿងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបានកូនរបស់ជនរងគ្រោះទាំង២នាក់មកទទួលយកទៅវិញផងដែរ។

មតិយោបល់