ព័ត៌មានកីឡា

ស៊ុតត្រឹម ៤៩គ្រាប់សោះ តែសមទ្ធិផលវិញ ប្រសើរខ្លាំងសម្រាប់ Ronaldo

កំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo នៅតែជាកីឡាករ ដែលទទួលបានជោគជ័យយ៉ាងច្រើនដដែល ក្នុងនាមជាកីឡាករបាល់ទាត់អាជីព នាពេលបច្ចុប្បន្ននេះ បើទោះបីជាការចាប់ផ្តើមរដូវកាលថ្មីនេះ មិនសូវល្អប្រសើរដូចរដូវកាលមុនក៍ដោយ។

យ៉ាងណាវិញ បើយើងក្រឡេកទៅមើលសមទ្ធិផល ដែលកំពូលតារាស៊ុតរូបនេះ ធ្វើបានក្នុងរដូវកាល ២០១៦-២០១៧ កន្លងមករួមនឹងការចាប់ផ្តើមនៃរដូវកាលថ្មី យើងសង្កេតឃើញថា Ronaldo កំពុងនាំមុខកីឡាករផ្សេងៗជាច្រើនទៀត ជាពិសេគឺដៃគូប្រជែងដ៍ធំ Lionel Messi តែម្តង។ ក្នុងនោះដែរ គិតត្រឹម មួយរដូវកាល ពោលគឺមួយឆ្នាំពេញ Ronaldo ស៊ុតបានត្រឹមតែ ៤៩គ្រាប់ប៉ុណ្ណោះ ទាំងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុមអធិរាជស Real Madrid ។ ក៍ប៉ុន្តែ បើនិយាយពី សមិទ្ធផលវិញ យើងឃើញថា Ronaldo ទទួលបានច្រើនណាស់ ទាំងការទទួលបានពានរង្វាន់ផ្ទាល់ខ្លួន និងការលេងឲ្យក្រុម​ជម្រើសជាតិ និង Real Madrid ។

យ៉ាងណាវិញ សម្រាប់ពានរង្វាន់ផ្ទាល់ខ្លួន ដែល Cristiano Ronaldo ទទួលបាននោះ រួមមានដូចជា Balon D’Or ដែលទើបទទួលបាននាពេលថ្មីៗនេះ, FIFA’s The Best Player ២០១៧, UEFA Player of The Year, UCL Top Scorer ២០១៦-២០១៧ ( ស៊ុតបាន ១២គ្រាប់ ) ខណៈរបូតតែពាន១គត់គឺ ស្បែកជើងមាសដែល Messi ជាអ្នកឈ្នះ។ ចំណែក ការលងឲ្យក្រុម Real Madrid វិញ Ronaldo បានរួមចំណែកឲ្យក្លិបឈ្នះពាន Champion League លើកទី១២ ក្នុងប្រវត្តិសាស្ត្រ , Laliga លើកទី៣៣ ក្រោយពីខកខានតាំងពីឆ្នាំ ២០១២, UEFA Super Cup, Super Copa និងកំពុងតែរង់ចាំប្រជែងពាន FIFA Club World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះ ដែលគិតទៅ របូូតតែមួយពានប៉ុណ្ណោះ គឺពានលំដាប់ទី២ របស់អេស្ប៉ាញ តែមួយគត់ដោយក្រុម Barcelona ជាអ្នកដណ្តើមបាន។

សម្រាប់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់វិញ Ronaldo បានចូលរួមចំណែកជួយ​ឲ្យក្រុមឈ្នះពាន Euro ២០១៦ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប និងបន្តជួយក្រុមឲ្យឡើងទៅលេងវគ្គចែកពូល World Cup ២០១៨ នៅរុស្ស៊ីផងដែរ។ យ៉ាងណាវិញនោះ នៅក្នុងរដូវកាលនេះ Ronaldo នៅតែជាចលករយ៉ាងសំខាន់ ក្នុងការជួយក្រុម Real Madrid ឲ្យឈ្នះពានបន្តទៀត ទាំង Laliga និង Champion League ស្របពេលយុទ្ធនាការណ៍ដ៍ចំបង​របស់ Ronaldo នៅឆ្នាំក្រោនេះ គឺការនាំក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ប្រជែងយកពាន World Cup ។ ដូច្នេះហើយ សមទ្ធិផលរបស់ Ronaldo កាលពីរដូវកាលមុន នេះឃើញថា កីឡាកររូបនេះ មិនត្រឹមតែទទួលបាន ខ្លួនឯងឡើយ ថែមទាំងជួយជម្រើសជាតិ និងក្លិបអាជីពឈ្នះពាន បន្តបន្ទាប់ផងដែរ។

មតិយោបល់