ព័ត៌មានជាតិ

Update៖ ជនអនាថាម្នាក់ ខ្យល់គដេកស្លាប់

ភ្នំពេញ: បុរសជាជនអនាថាម្នាក់ បានដើរមកដេកនៅលើចិញ្ចើមផ្លូវលេ៧០ តាំងពីម៉ោង៣ទៀបភ្លឺ ហើយក្រោយមកបានដាច់ខ្យល់ស្លាប់តែម្ដង ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើចិញ្ចឹមផ្លូវ៧០ ក្រុម២៤២Bភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញរជធានីភ្នំពេញ។

សពបុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេមានវ័យប្រហែលជាង៣០ឆ្នាំជាអ្នករើសអេតចាយ។

ប្រភពពត៌មានពីលោករិទ្ធ ហន អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិ១៧ សង្កាត់ស្រះចក និងជាសន្តិសុខយាម ATM UCB នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានមកប្តូរវេនយាម នៅវេលាម៉ោង៦ព្រឹក ហើយបានឃើញបុរសខាងលើ នៅដេកនៅកន្លែងកើតហេតុខាងលើ តែមិនទាន់ស្លាប់ទេ ដោយអ្នកយាមដែលត្រូវបានគាត់មកប្តូរវេននោះ បានប្រាប់គាត់ថា ឃើញបុរសរងគ្រោះ ដើរមកដួលដេកនៅកន្លែងទីតាំងកើតហេតុខាងលើ តាំងពីម៉ោង៣ទៀបភ្លឺមកម្លេះ។

ប្រភពដដែលបន្តថា លុះមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាការពារ ក៏ទាក់ទងរថយន្តមកដឹកទៅសង្គ្រោះ ប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ នៅម៉ោងប្រហែលជា ៨ និង៣០នាទី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារខ្យល់គ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់ក្នុងវត្តទួលសង្កែ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃ៕

មតិយោបល់