ភ្នំពេញៈ នៅ រសៀល ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួន បុរស ជនជាតិ នី ហ្សេរីយ៉ា ៤ នាក់ និង ស្ដ្រី ខ្មែរ ម្នាក់ ដែល ពាក់ព័ន្ធ ករណី ឆបោក ប្រាក់ តាម ទូរសព្ទទៅកាន់ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញដើម្បី ចាត់ការតាមច្បាប់។
យោងតាមប្រភពពី នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ បាន ឲ្យ ដឹងថា ជនសង្ស័យ ទាំង ៥ នាក់រួមមាន៖
-ទី១ឈ្មោះ ILOANYA CLANCYEMEKA អាយុ ៣០ ឆ្នាំ
-ទី ២ឈ្មោះ MMADU UGONNA អាយុ ២៥ ឆ្នាំ
-ទី ៣ឈ្មោះ OKWOR GODUAIN CHIMA អាយុ ៣៥ ឆ្នាំ
-ទី ៤ឈ្មោះ OBI ELXIS KEMECHUKWUY អាយុ ៣០ ឆ្នាំ
-និង ទី ៥ឈ្មោះ សុំ ពិសី ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ។
គួររំលឹកថា នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន ឃាត់ខ្លួន ជនសង្ស័យខាងលើ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៧។
ការឃាត់ខ្លួនជនសង្ស័យខាងលើ តាម ពាក្យបណ្ដឹង របស់ ស្ដ្រី រងគ្រោះ ឈ្មោះ ម៉ុ ច ចាន់ណា រី អាយុ ២៤ ឆ្នាំ ស្នាក់នៅ សង្កាត់ អូរ បែកក្អម ខណ្ឌ សែន សុខ ដោយអះអាងថា ខ្លួន បាន ស្គាល់ ជនជាតិ បរទេស ម្នាក់ នៅ ប្រទេស អង់គ្លេស តែ មិនដែល ជួប មុខ គ្នា នោះទេ ហើយ ក្រោយមក បុរស នោះបាន ប្រាប់ នាង ថា គេ ផ្ញើ កាដូ ឲ្យ ពី បរទេស រួច នៅ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ និងប្រាប់ថាកាដូ នោះបាន មកដល់ ស្រុក ខ្មែរ ដោយ តម្រូវ ឲ្យ នាង ផ្ញើ លុយ ១,០០០ ដុល្លារ ដើម្បី បើក យក កាដូ ។
ស្ដ្រីរងគ្រោះបន្ត បញ្ជាក់ទៀតថា បន្ទាប់ពី នាង បាន ផ្ញើ លុយ ១,០០០ ដុល្លារ រួចមក គេ បាន ទូរសព្ទ មក ថា ឲ្យ នាង ផ្ញើ លុយ ២,០០០ ដុល្លារ បន្ថែមថា ពេលនោះ ទើប នាង សង្ស័យថា ត្រូវ ចាញ់បោក គេ ទើប ទៅ ដាក់ពាក្យ បណ្ដឹង នៅ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តែម្ដង។
នៅក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនោះនៅចំណុចទី១ នគរបាល ជំនាញ ដកហូត បានវត្ថុតាងរួមមាន៖
-ម៉ូតូ ម៉ាក Honda PCX ១ គ្រឿង ពណ៌ ស លាយទឹកក្រូច ពាក់ ស្លាក លេខ ភ្នំពេញ 1GS-8173
-កាត ATM, ប័ណ្ណ សម្គាល់ យានយន្ត ស្លាក លេខ ភ្នំពេញ 1GS-8173
-ប័ណ្ណ ពត៌មាន គណនី
-និងទូរស័ព្ទ ៣ គ្រឿង ពី ឈ្មោះ សុំ ពិសី
នៅចំណុចទី២ ផ្ទះ លេខ ២៤ ផ្លូវ ២៤ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ សមត្ថកិច្ចដកហូតបាន៖
-កុំព្យូទ័រ ចំនួន ៣ គ្រឿង
-ទូរសព្ទ ចំនួន ៧ គ្រឿង
-លិខិតឆ្លងដែន ចំនួន៣
-អត្តសញ្ញាណ បណ្ណ ២ សន្លឹក
-កាត គ្រី ម៉ូតូ MIO ចំនួន១ សន្លឹក
-ស៊ីម កាត ១១ ស៊ីម (Smart)
-ស៊ីម កាត បរទេស ០៤ ស៊ីម
-និង សម្ភារៈ ពាក់ព័ន្ធ មួយចំនួនទៀត
នៅចំណុចទី៣ ផ្ទះ លេខ ១០២ ផ្លូវ ២៤ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ រួមមាន៖
-កុំព្យូទ័រ ០១ គឿង
-ទូរស័ព្ទ ០១ គ្រឿង ម៉ាក Sumsung
-ទូរស័ព្ទ ០២ គ្រឿង
-លិខិតឆ្លងដែន ជនជាតិ នី ហ្សេ រី យ៉ា ចំនួន ០៣ ក្បាល
-វិក្កយបត្រ វេ ប្រាក់ មួយចំនួន
-និង សម្ភារៈ មួយចំនួនទៀត៕
មតិយោបល់