ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! លោកអធិការស្រុកក្រវាញដឹកនាំកម្លាំង ចុះជួយសម្រួលចរាចរណ៍ជូនពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទឹកលិចផ្លូវលេខ៥៥

ពោធិ៍សាត់: នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ លោកអធិការ ដឹកនាំកម្លាំងក្រោមឱវាទ ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកលិចផ្លូវលេខ៥៥ នៅចំណុច ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះមានការប្រុងប្រយ័ត្ន៕

មតិយោបល់