ព័ត៌មានជាតិ

ម៉ាស្តា ស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2AC-7117 ត្រូវម៉ូតូបុកចំពីមុខខ្ទេចក្បាលរថយន្ត!

ភ្នំពេញ: នារី២នាក់ រួមដំណើរជាមួយបុរសម្នាក់ បើករថយន្តម៉ាស្តា ពាក់ស្លាកលេខ ភ្នំពេញ 2AC-7117 បើកបត់មិនប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់បើកម៉ូតូម៉ាកPCX មួយគ្រឿង បើកក្នុងល្បឿនលឿន មកបុករថយន្តរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ទល់មុខ សាលាបញ្ញាសាស្រ្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកម៉ាស្តា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AC-7117 បើកតាមបណ្តោយមហាវិថីព្រះនរោត្តម ទិសដៅពីជើងទៅត្បូង បម្រុងនឹងបត់ឆ្លងផ្លូវទៅកើត ស្រាប់តែមានម៉ូតូPCX មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GJ-2995 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នា ក៏រ៉េចង្កូតទៅបុករថយន្តម៉ាស្តារងការខូចខាតផ្នែកខាងឆ្វេង ចំហៀងខាងមុខរថយន្តយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់