ព័ត៌មានជាតិ

​ជនជាតិ​ចិន​២១​នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

​តាកែវៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅរសៀល​ថ្ងៃ​ចន្ទ​ ៩​កើត​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២១​ លោក​ឧត្ដមសេនីយ៍ត្រី​ មាស​ ទេ​ន​ ស្នងការ​រង​ ទទួល​ផែន​ការងារ​សន្តិសុខ​ និង​លោក​វរសេនីយ៍ឯក​ ហ៊ុយ​ ខេមរា​ ស្នងការ​រង​ តំណាង​លោក​ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ បាន​ដឹកនាំ​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តតាកែវ​ ត្រៀម​រៀបចំ​បញ្ជូន​ជនជាតិ​ចិន​ចំនួន​២១​នាក់​ (​ស្រីម្នាក់​)​ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​២​ គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​ ៕

មតិយោបល់