ព័ត៌មានជាតិ

ជនជាតិអូស្ត្រាលី ចែកចាយគ្រឿងញៀន គេចមិនរួចពីសមត្ថកិច្ច!

កំពត: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទីល្ងាច កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលខេត្តសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រា និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងមុខសញ្ញាជួយដូរ និងចែកចាយខុសច្បាប់ នូវសារធាតុញៀន ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ជនង្ស័យទី១មានឈ្មោះ ណូឡេស ហ្គារី រូប៊ឺត(KNOWLES GARY ROBERT) ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ១ច្បាប់ PA6213886 និងទី២ឈ្មោះ មាស ផារី ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

វត្ថុតាងដែល ដកហូតបាន រួមមាន ថ្នាំញៀនចំនួន៦កញ្ចប់ធំ ថ្នាំយ៉ាម៉ាគ្រាប់ពណ៌ផ្កាឈូកចំនួន៥គ្រាប់កន្លះ ថ្នាំសម្រើបចំនួន៩ប្រអប់ លិង្គសិប្បនិម្មិតចំនួន១ ជញ្ជីងថ្លឹងចំនួន១គ្រឿង ទូរសព្ទដៃចំនួន៥គ្រឿង កុំព្យូទ័រយួដៃចំនួន២គ្រឿង ប្រាក់ចំនួន៣រយដុល្លារ ប្រាក់រៀលចំនួន៥លានរៀល និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់