ភ្នំពេញៈ ជនសង្ស័យម្នាក់ទើបតែចេញពីពន្ធនាគារ៣ខែមិនរៀងចាលបានធ្វើសកម្មភាពហែកបង្អូចចូលផ្ទះលួចទូរសព្ទ័ បាន៥គ្រឿង ម្ចាស់រកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវរភ្លើងក្រុម១៤ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
ជនសង្ស័យមានឈ្មោះពេជ្រសុរាជ ភេទប្រុស អាយុ២៩ឆ្នាំកន្លែងស្នាក់នៅមិនពិតប្រាកដ ធ្លាប់ជាប់គុក១ឆ្នាំពីបទលួចហើយមានសារធាតុញៀនទៀតផង។
ជនរងគ្រោះមាន ឈ្មោះហួត វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបធ្វើការ សំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងទីតាំងកើតហេតុ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានហែកបង្អូចចូលក្នុងផ្ទះលួចទូរស័ព្ទដៃបានចំនួន៥គ្រឿងពិតប្រាកដមែនហើយយកទៅបញ្ចាំមួយគ្រឿងម៉ាកអូប៉ូបានលុយ២០ម៉ឺនចាយអស់ហើយ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនិងបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចាត់ការតាមផ្លូវច្បាប់ ចំណែកទូរសព្ទ័ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕
មតិយោបល់