ភ្នំពេញៈ រថយន្តធុនធំម៉ាក FUSO មួយគ្រឿងបើកលឿនជ្រុលទៅបុកម៉ូតូឌ្រីមដែលជិះដោយស្ត្រីម្នាក់ ម៉ូតូខូចខាត សំណាងល្អអ្នកជិះរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវកប់ស្រូវ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-4965។ ចំណែកម៉ូតូរងគ្រោះម៉ាកឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-1500។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងខាងលើតែម្នាក់ឯង ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ ខណៈមកដល់កន្លែងកើតហេតុក៏ស្រាប់តែរថយន្តបង្កបើកដោយយុវជនម្នាក់ស្របទិសគ្នាយ៉ាងលឿងបំណងបត់ទៅផ្លូវកប់ស្រូវក៏ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យស្ត្រីអ្នកជិះម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសស្រាល។ ចំណែកម៉ូតូមានហៀរប្រេងសង្ស័យបែកកាទែ។ រីឯរថយន្តបង្ករមិនខូចខាតអ្វីនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចដែលឈរជើងនៅគោលដៅខាងលើបានធ្វើកាវាស់វែងយករថយន្តនិងម៉ូតូទុកខាងហើយយុវជនអ្នកបើករថយន្តបង្កបានជួយយកម៉ូតូជនរងគ្រោះទៅជួសជុលនិងសុំបញ្ចប់រឿង តែភាគីរងគ្រោះថាចាំសាច់ញាតិមកជួយដោះស្រាយបញ្ចប់រឿង៕
https://youtu.be/5J7v7iKp2uA
មតិយោបល់