ព្រះសីហនុៈ កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាដោយចេតនា រវាងជនជាតិចិនដូចគ្នា ស្ថិតនៅហាងសាច់អាំងហូជៀន (អូឈើទាល) ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ SHi WEiLi ភេទប្រុស មុខរបរលក់សាច់អាំង ជនជាតិចិន ឆ្នាំកំណើតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ រងរបួសដើមដៃខាងឆ្វេង ចំណែកជនសង្ស័យឈ្មោះ LiN GUiXiAN ភេទប្រុស មុខរបរលក់បង្អែម ជនជាតិចិន ឆ្នាំកំណើតថ្ងៃទី២៥ ខែមេសា ឆ្នាំ1១៩៧៤ ។
វត្ថុតាងចាប់យក រួមមានកាំបិតចុងស្រួច ជាអាវុធធ្វើសកម្មភាព បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់