ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! ផ្ទុះក្បាលគ្រាប់៦០ របួសសិស្សសាលា​អន្លង់វែង៤នាក់ នៅឧត្តរមានជ័យ

ឧត្តរមានជ័យ: នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧និង៥០នាទីព្រឹក មានករណីផ្ទុះក្បាលគ្រាប់៦០ នៅកន្លែងដុតគំនរឈើ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ក្នុងនោះស្រី៣នាក់ នៅខាងក្រោយសាលាបឋមសិក្សា ហ៊ុនសែនអន្លង់វែង ភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ជនរងគ្រោះទីឈ្មោះ ហ៊ឹម សុខលី ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិខាងយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ(របួសធ្ងន់ភ្លៅខាងស្តាំ) ទី២ឈ្មោះ ឆន ស្រីឯម ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិយាងខាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង(របួសធ្ងន់ខ្នង និងកែងដៃខាងឆ្វេង) ទី៣ឈ្មោះ ហួរ បូលីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង (របួសស្រាលក្រោមមាត់) និងទី៤ឈ្មោះ ហ៊ន់ ម៉ាលី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរគ្រូបង្រៀនថ្នាក់ទី៣ ស្នាក់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ(របួសស្រាលខ្នង)។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំនួន៣នាក់ និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ម្នាក់ផងដែរ៕

មតិយោបល់