ព័ត៌មានជាតិ

​ស្ត្រី​មេម៉ាយ​ចំណាស់​ម្នាក់​ប្រដៅ​កូន​ប្រុស​មិន​បាន​តូចចិត្ត​ខ្លួនឯង​ចង ក ធ្វើអត្តឃាត​​

​ ​បន្ទាយមានជ័យ​៖​ស្ត្រី​មេម៉ាយ​ម្នាក់ ព្រោះតែ​ប្រដៅ​កូនប្រុស​របស់​ខ្លួន កុំ​សូវ​ដើរ​លេង​មិន​ស្តាប់ តូចចិត្ត​បាន​ចង​.​ក ធ្វើអត្តឃាត​ដោយ​យក​ខ្សែ​អង្រឹង​ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​រ៉ូត​ផ្ទះ​របស់​ខ្លួន ។​ហេតុ​ការបង្កឲ្យ​មាន​ការភ្ញា​ក់​ផ្អើល​នេះ បាន​កើតឡើង​នៅ​ចន្លោះ ម៉ោង​៨​ទៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៩​ខែ​មេសា​ឆ្នាំ​២០១៤ នៅ​ភូមិ​បន្ទាយ​មាន​រិទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​ ​លោក​វរសេនីយ៍ត្រី អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក បានឲ្យដឹងថា ស្ត្រី​ចំណាស់​ដែល ចង​.​ក ធ្វើអត្តឃាត ឈ្មោះ ឈួន សា​រួន អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​/​ឃុំ ខាងលើ ជា​ស្ត្រី​មេម៉ាយ ។​

​ ​លោក​អធិការ​បាន​បន្តថា តាម​ការស្រាវជ្រាវ និង​ការបំភ្លឺ​ពី​ក្រុម​គ្រួសារ មុនពេល​កើតហេតុ ស្ត្រី ជា​ម្តាយ​រូបនេះ បានឃើញ​កូនប្រុស​អាយុ​របស់ខ្លួន​ដើរលេង និង​សេពគប់​មិត្ត​ភក្ត្រ​មិនល្អ និង​បាន​ឲ្យ​ម៉ូតូ​ទៅ​មិត្ត​ភក្ត្រ​ខ្ចី​ជិៈ គាត់​បាន​ប្រដៅ​ណែនាំ ជាច្រើនលើក ច្រើនសារ​តែ​កូន​អក្តញូ ដែល​មានឈ្មោះ មឿន ឆាន់​អាយុ​២១​ឆ្នាំ ជា​កូន​ទី​៤​នេះ មិន​ដែល​ស្តាប់​នូវ​ការ​ប្រៀនប្រដៅ​របស់​គាត់ ។​

នៅ​យប់កើតហេតុ​នោះ​គាត់ បាន​ប្រដៅ​ណែនាំ​ម្តងទៀត​តែ​កូនប្រុស​នេះ​មិន​ស្តាប់ ក៏​ចូល​ទៅក្នុង​បន្ទប់ ចាក់​គន្លឹះទ្វារ​ខាងក្នុង​រួច យក ខ្សែ អង្រឹង​ចង​នឹង​រ៉ូត​ផ្ទះ​សម្លាប់​ខ្លួនឯង​តែ​ម្តង ។​តាម​ការត្រួតពិនិត្យ​លើ​សាកសព ស្ត្រី​រូប​នេះ​គឺ​ពិតជា​បាន​ធ្វើ​អត្តឃាត​សម្លាប់​មែន សាកសព​បន្ទាប់ពី​ត្រួតពិនិត្យ បាន​ប្រគល់​ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕
2014-05-02_091856
​ ​

មតិយោបល់