កណ្តាលៈ បុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនKAP ត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់វាយខ្នោះ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រធានរដ្ឋបាលក្រុមហ៊ុនKAP ចោទថាលួច។
ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី២០ ខែធ្នុ ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នៅចំណុចភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលស្រុកស្អាងបានអោយដឹងថា:ជនរងគ្រោះ ឈ្មោះរិទ្ធិ ចន្ទ័តារា ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរ ប្រធានរដ្ឋបាលក្រុមហ៊ុនKAP មានទីលំនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង។ជនសង្សយ័ ឈ្មោះឡូត ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន
មានទីលំនៅភូមិ អណ្ដូង ឃុំក្រាំងយ៉ូវ ស្រុក ស្អាង ខេត្តកណ្ដាល។
នគរបាលបញ្ជាក់ថា កន្លងមកក្រុមហ៊ុនតែងតែបាត់ទុយោនិងសម្ភារៈផ្សេងៗ ។លុះដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៧ ទើបក្រុមហ៊ុនស្រាវជ្រាវ ដឹងថា ឈ្មោះ ឡូត ភក្តី តែងតែលួចទុយោយកទៅលក់ជាញឹកញាប់ រួចក៍បានដាក់ពាក្យប្ដឹងមកប៉ុស្តិ៍។ បន្ទាប់មកប៉ុស្តិ៍បានកោះហៅឈ្មោះ ឡូត ភក្តី មកសាកសួរ បានសារភាពថាខ្លួនពិតជាបានលួចទុយោរបស់ក្រុមហ៊ុនKAP យកទៅលក់ពិតប្រាកដមែន ។
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៣និង៤៣នាទី លោក ឯក ស៊ុនរស្មី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាអោយឃាត់ខ្លួន ឈ្មោះ ឡូត ភក្តី ចាត់ការតាមនីតិវិធី៕
មតិយោបល់