ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រក្រឡាប់ធ្លាក់ផ្លូវ ខណៈដល់ចំណុចផ្លូវកោងបើកក្នុងល្បឿនលឿន បណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្ត និងអ្នករួមដំណើរចំនួន៥នាក់ រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចព្រៃទទឹង ភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ម្ចាស់រថយន្តជាជនរងគ្រោះមានឈ្មោះ អ៊ុន កែវសិលា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើករថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AB-8289។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់