កណ្តាលៈ គួរឲ្យអាណោចអាធ័មណាស់ បុរសកម្មករសំណង់ម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ ខណៈដែលបើកម៉ូតូបត់ឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន ត្រូវរថយន្តបើកក្នុងល្បឿនលឿនបុកចំយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧និង១០នាទី នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ២៥.២៦ ចំណុចមុខភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នគរបាលចរាចរណ៍ស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ១គ្រឿង ម៉ាក សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JF-6524 បើកបរដោយឈ្មោះ ភុន វ័ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបើកបរបញ្ច្រាសទិស ខាងលិចទៅទិសខាងកើត លុះដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវទៅស្ដាំ ស្របពេលដែលឆ្លងផ្លូវ ក៏មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-4432 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បើកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញទៅកំពង់សោម )លុះដល់ចំណុចកើតហេតុ ខាងលើ ម៉ូតូបានឆ្លងផ្លូវមក ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។
ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំពោះរថយន្តបើកបរក្នុងល្បឿនលឿន ក្នុងទីប្រជុំជន។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់