ភ្នំពេញៈ នៅវេលាម៉ោង០៦និង២០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពបុរសម្នាក់ ចងកនឹងក្រមាភ្ជាប់នឹងធ្នឹមឡៅតឿ បន្ទប់ជួលលេខ៤ (បន្ទប់ស្នាក់នៅរបស់សព) ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ជូ សុឃា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ ។
ដំណើររឿង៖ តាមការឆ្លើយបំភ្លឺរបស់បងថ្លៃស្រីឈ្មោះ សៀកសាលី បានប្រាប់ថា ជនរងគ្រោះ(សព) បានបែកបាក់គ្នាជាមួយប្រពន្ធ រយៈពេល០៤ឆ្នាំមកហើយ ដោយកាលពីពេលព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានទៅមើលឪពុកឈឺ (ជំងឺសួត) នៅមន្ទីរពេទ្យ១៧៩ ។ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ទើបមានអ្នកជួលបន្ទប់នៅជិតសពបានទៅប្រាប់នាងខ្ញុំថា ប្អូនថ្លៃរបស់ខ្ញុំចងកស្លាប់ក្នុងបន្ទប់ជួលលេខ៤ បាត់ទៅហើយដោយចាក់គន្លឹះពីខាងក្នុង ។
តាមការសន្និដ្ឋានរបស់ប៉ូលិសចក្ខុក្រុង សពជនរងគ្រោះពិតជាស្លាប់ ដោយសារធ្វើអត្តចងកសម្លាប់ខ្លួនពិតប្រាកដមែន ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់