ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានស្ត្រីម្នាក់ បានយកដុំថ្ម គប់សំពងកញ្ឆក់រថយន្តរបស់គេ ដែលកំពុងបើកបរសុខៗ បណ្តាលឲ្យបែកខ្ទេច ត្រូវគេឃាត់ចាប់ចងដៃកុំឲ្យរត់ រង់ចាំសមត្ថកិច្ចចុះមកពិនិត្យ។
ករណីនេះ កើតឡើងនៅម៉ោង១យប់ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ សង្ស័យថាមានសតិមិនគ្រប់។
ហើយក្រោយពីកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ផងដែរ៕
មតិយោបល់